Sunday, November 27, 2016

លោក សុខ ទូច និងលោក សម រង្ស៊ី គាំទ្រគំនិតលោក ហ៊ុន សែន កែប្រែខ្នាតផែនទី ប៉ុន្តែក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រឆាំងជំទាស់



លោក សុខ ទូច និងលោក សម រង្ស៊ី គាំទ្រគំនិតលោក ហ៊ុន សែន កែប្រែខ្នាតផែនទី ប៉ុន្តែ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រឆាំងជំទាស់

(ដោយ ខាត់ សុធី, វិទ្យវាយោ, ២៧ វិច្ឆិកា ២០១៦)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅ បានឯកភាពគ្នា ជាមួយ នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀន សួនហ្វ៊ុក ទៅលើការផ្ទេរខ្នាតផែនទី ១/១០០.០០០ ទៅ ផែនទីខ្នាត ១/៥០.០០០ វិញ។

លោក ហ៊ុន សែន បានពន្យល់ នៅលើបណ្តាញសង្គម Facebook ថា ការបំប្លែងខ្នាតផែនទី ឲ្យបាន កាន់តែធំ នេះ គឺដើម្បីកុំឲ្យពិបាក ក្នុងការកំណត់ បោះបង្គោលព្រំដែន រវាងកម្ពុជា និង​ វៀតណាម។ លោកថា នេះមិនមែនបង្កើត ផែនទីថ្មីទេ គឺចម្លងផែនទីពីផែនទី ខ្នាត 1/100,000 មកខ្នាត 1/50,000 ដើម្បី ងាយស្រួលវាស់វែង និងបោះបង្គោល។ផែនទីខ្នាត 1/100,000 នៅតែ ជាផែនទីផ្លូវការ។ ក្នុងករណី មានការយល់ខុសគ្នា ត្រូវយកផែនទីខ្នាត 1/100,000 មកធ្វើជា មូលដា្ឋន ក្នុងការដោះស្រាយដដែល។និយាយរួម ការផ្ទេរផែនទី ឬចម្លងផែនទី ត្រូវតែធានា ភាពត្រឹមត្រូវ តាមផែនទីដើម និងដើម្បីយកមកធ្វើ ការវាស់វែង បោះបង្គោលព្រំដែន ឲ្យបាន ត្រឹមត្រូវ។ យើងសុំជំនាញការបារាំង អាស្រ័យដោយ បារាំង ជាអ្នកផលិតផែនទីនេះ ពេលបារាំង ដាក់អាណានិគម លើប្រទេសកម្ពុជា វៀតណាម និងឡាវ។

ទាក់ទងនឹងរឿងនេះដែរ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បាន ថ្លែងគាំទ្រ គំនិតរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់ផ្លាស់ប្ដូរខ្នាត ផែនទីនេះ។ លោកថា អ្វីដែល លោក ហ៊ុន សែន លើកឡើង គឺជាបំណងប្រាថ្នា ដែលលោក តែងតែគិត ចង់បានដែរ។

ប៉ុន្តែ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបង្ហាញជំហរជំទាស់ ទៅនឹង គម្រោង នេះ។ជំទាស់ ដោយសារតែ លោក ម៉ែន ណាត យល់ថា បំណងនៃការផ្ទេរខ្នាត ផែនទីនេះ គឺគ្រាន់តែជា ការបន្លំភ្នែក និងកាឡៃឯកសារប្រវត្តិសាស្ត្រ ស្ដីពីព្រំដែនខ្មែរ តាំងពី អនុសញ្ញាបារាំង- កម្ពុជា -កូសាំងស៊ីន ឆ្នាំ១៨៧៣ និង ជាការរំលោភបំពាន ទៅលើ មាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជា

ដោយឡែកលោកបណ្ឌិត សុខ ទូច បានគាំទ្រ​ នូវគម្រោងនេះ[គាំទ្រជំហររដ្ឋាភិបាល] ហើយលោកបញ្ជាក់ថា នេះ មិនមែន ជាការផ្លាស់ប្តូរ ផែនទីទេ គឺគ្រាន់តែ ទម្លាក់ខ្នាតផែនទី 1/100,000 មកខ្នាត 1/50,000 តែប៉ុណ្ណោះ។ លោក សុខ ទូច សុំឲ្យអ្នករិះគន់ទាំងឡាយ គិតពីបញ្ហាបច្ចេកទេស ជាជាងយក បញ្ហានយោបាយ មកពាក់ព័ន្ធ...។


 (រូបថត៖ សម រង្ស៊ី និង ហ៊ុន សែន)

No comments:

Post a Comment