Sunday, November 27, 2016

ហ៊ុន សែន មានផែនការ «កាត់ក្បាលតម្រូវមួក» ក្នុងរឿងផ្ទេរ ខ្នាតផែនទីព្រំដែន ជាមួយ យួន

លោក ម៉ែន ណាត សរសេរបញ្ជាក់បន្ថែម លើទំព័រហ្វេសប៊ុកថា ការព្រមព្រៀង របស់លោក ហ៊ុន សែន ជាមួយភាគីវៀតណាម ក្នុងផ្ទេរខ្នាតផែនទីព្រំដែន នឹងមិនយកភាពត្រឹមត្រូវ នៃបច្ចេកទេស «ផ្ទេរផែនទី» ទៅប្រើ ដើម្បីបោះបង្គោលព្រំដែននោះទេ។ ការផ្ទេរផែនទីបោន ខ្នាត 1/100.000 មកខ្នាត UTM 1/50.000 គឺចង់ តម្រូវតាមផែនទី UTM ដែលបោះបង្គោលបាន ៨៣% តាំងពីឆ្នាំ២០០៦ មកដល់ សព្វថ្ងៃនោះ ឲ្យវាស្រប ច្បាប់ ហើយដើម្បីឲ្យវាស្របច្បាប់ទៅបាន នោះរដ្ឋាភិបាល ត្រូវជម្រុញកែប្រែ មាត្រា២ រដ្ឋធម្មនុញ្ញ ផង។ នោះ គឺជាការរំលោភ រដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។

យើងតែងពិគ្រោះយោបល់ញឹកញាប់ ជាមួួយក្រុមការងារ លោក ស៊ាន ប៉េងសែ នៃ គណៈកម្មាធិការ- ព្រំដែនកម្ពុជា ប្រទេសបារាំង អំពីរឿងព្រំដែន និងរឿងផែនទីព្រំដែននេះ ដូច្នេះអ្វីដែលលោក ហ៊ុន សែន កំពុងធ្វើនេះ គឺមិនខុសពីការ«កាត់ក្បាលតម្រូវមួក»

លោក វ៉ា គឹមហុង ក៏ទទួលស្គាល់កាលពីថ្ងៃទី០២ ខែកក្កដា ២០១៥ ថាផែនទីបោះបង្គោលព្រំដែន សព្វថ្ងៃ ផលិតដោយប្រទេសវៀតណាម ហើយការបោះបង្គោល ក៏អនុលោមតាម ផែនទី UTM ខ្នាត 1/50.000 និងផែនទីអម សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ដែរ។ (អត្ថបទ ម៉ែន ណាត ថ្ងៃទី២៧ វិច្ឆិកា ២០១៦)
----------------------

អ្នក​ឃ្លាំមើល​ព្រំដែន ​​ជំទាស់ផែនការ​ផ្ទេរ​ផែនទី​ របស់​រដ្ឋាភិបាល ​កម្ពុជា!
 

(VOD: សូរ្យ ជ័យឧត្ដម​​ | ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦​)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបង្ហាញជំហរជំទាស់ ទៅនឹងគម្រោងរដ្ឋាភិបាល កម្ពុជា ដែល គ្រោង ផ្ទេរផែនទី ខ្នាត ១/១០០,០០០ ទៅផែនទីខ្នាត ១/៥០,០០០ ជាមួយរដ្ឋាភិបាល វៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកនេះ បានឲ្យដឹងថា លោក និង នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀន សួនហ្វ៊ុក បានឯកភាពគ្នា នៅក្នុងជំនួប នៅខេត្តសៀមរាប ទៅលើ ការផ្ទេរផែនទី ខ្នាត ១/១០០,០០០ ទៅផែនទីខ្នាត ១/៥០,០០០ វិញ។

សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៥ ខែវិច្ឆិកា លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាន នៅប្រទេសន័រវេស៍ បានលើកឡើងថា ក្រុមប្រឹក្សាមួយនេះ នឹងធ្វើ សេចក្ដី- ថ្លែងការណ៍ ជំទាស់ ទៅនឹងការសម្រេចបែបនេះ របស់រដ្ឋាភិបាល លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោក ម៉ែន ណាត ចោទថាជា «អំពើក្បត់ជាតិ»

លោក ម៉ែន ណាត លើកឡើងថា៖ «នៅក្នុងបំណងនៃការផ្ទេរផែនទីនេះ គឺគ្រាន់តែជាការបន្លំភ្នែក និងកាឡៃឯកសារប្រវត្តិសាស្ត្រ ស្ដីពីព្រំដែនខ្មែរ តាំងពីអនុសញ្ញាបារាំង-កម្ពុជា-កូសាំងស៊ីន ឆ្នាំ១៨៧៣»


ក្រៅពីជំទាស់នឹងការសម្រេចបែបនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអះអាងថា «វាគឺជា ការរំលោភ បំពាន ទៅលើមាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជា»

មាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា បូរណភាពទឹកដីរបស់ ព្រះរាជាណាចក្រកម្ពុជា មិនអាច រំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០,០០០ ធ្វើនៅ ចន្លោះឆ្នាំ១៩៣៣ និងឆ្នាំ១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិ នៅចន្លោះ ឆ្នាំ១៩៦៣ និងឆ្នាំ១៩៦៩៕

No comments:

Post a Comment